ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីបិទស្ថានកុងស៊ុលចិន នៅហ៊ូស្តុន នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី ដោយហៅការផ្លាស់ប្តូរនេះថា “បំផ្លាញស្ពានមិត្តភាព រវាងប្រជាជនចិននិងសហរដ្ឋអាមេរិក” ។
ស្ថានកុងស៊ុល របស់ប្រទេសចិន ប្រចាំនៅហ៊ូស្តុន គឺជាការិយាល័យទីមួយ ដែលបានបង្កើតឡើងដោយចិន នៅសហរដ្ឋអាមេរិក បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា សកម្មភាពនេះ គឺដើម្បីការពារកម្មសិទ្ធិបញ្ញាអាមេរិក និងព័ត៌មានឯកជន របស់ជនជាតិអាមេរិក ខណៈដែលមហាអំណាចទាំងពីរ កំពុងតានតឹងខ្លាំង ទាំងផ្នែកការទូត ពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ៕ ដោយ៖ ឈូក បូរ៉ា