ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថ្កោលទោសអាមេរិក ក្រោយយន្តហោះចម្បាំងហោះក្បែរ ធ្វើឲ្យអ្នកដំណើរលើយន្តហោះ ដឹកអ្នកដំណើរអ៊ីរ៉ងភិតភ័យ

បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានច្រានចោលការបកស្រាយ របស់សហរដ្ឋអាមេរិក ដែលថា យន្តហោះអាមេរិកមួយគ្រឿង កំពុងតែធ្វើការត្រួតពិនិត្យ នៅពេលដែលវា ធ្វើការយារយីយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់មួយគ្រឿង ដោយនិយាយថា យន្តហោះត្រូវបង្ខំ ឲ្យផ្លាស់ប្តូរកម្ពស់ហោះហើរភ្លាមៗ ដើម្បីគេចមិនឲ្យបុកគ្នា បង្កឲ្យមានរបួស និងការភិតភ័យដល់អ្នកដំណើរ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានឲ្យដឹងថា អ្នកដំណើរមួយចំនួន បានរងរបួសៅក្នុងហេតុការណ៍ ស្ថិតនៅខាងលើប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍នោះ ប៉ុន្តែយោធារបស់សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា យន្តហោះចម្បាំង F-16 របស់ខ្លួន ស្ថិតនៅក្នុងចម្ងាយសវុត្ថិភាព។

លោក Laya Joneydi ជាអនុប្រធាន ទទួលបន្ទុកកិច្ចការច្បាប់ បានមានប្រសាសន៍ថា “ការបកស្រាយ ដែលផ្តល់ឲ្យមកទល់ពេលបច្ចុប្បន្ននេះ គឺមិនសមស្របនិងមិនគួរឲ្យជឿ។ ការយារយីយន្តហោះដឹកអ្នកដំណើរ លើទឹកដីប្រទេសទី៣ គឺជាការរំលោភបំពានច្បាស់ៗ ចំពោះសនិ្តសុខអាកាសចរណ៍ និងសេរីភាពយន្តហោះស៊ីវិល”៕ ប្រែសម្រួល៖ប៉ាង កុង

To Top