ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាមេរិក ធ្វើដំណើរទៅចិន បើទោះជាមានវិវាទ ជុំវិញការបិទស្ថានកុងស៊ុល នៅទីក្រុងហ៊ូស្តុន

បរទេស៖ ជើងហោះហើរឆ្ពោះ ទៅកាន់ទីក្រុងសៀងហៃ ដែលផ្ទុកមន្ត្រីការទូតសហរដ្ឋអាមេរិក បានចាកចេញពីអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ជំរុញបន្តគម្រោង បំពេញបេសកកម្មរបស់ខ្លួន នៅក្នុងប្រទេសចិន ក្រោយមួយថ្ងៃ បន្ទាប់ពីអាមេរិកបញ្ជា ឲ្យបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហ៊ូស្តុន បង្កឲ្យមានភាពតានតឹងជាខ្លាំង។

អ្នកដឹកអំពីបញ្ហាទាំងនេះ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានបរទេសថា ជើងយន្តហោះ ដែលផ្ទុកមន្ត្រីការទូតសហរដ្ឋអាមេរិក មានចំនួនមិនច្បាស់លាស់ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃល្ងាចពុធសប្ដាហ៍នេះ ចំណែកក្រសួងការបរទេសអាមេរិក នៅពេលភ្លាមៗនេះ មិនទាន់ធ្វើការឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា អ៊ីម៉ែលផ្ទៃក្នុង របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមួយ កាលពីថ្ងៃទី១៧ ខែកក្កដា បាននិយាយថា ក្រសួងនឹងធ្វើការងារ រៀបចំជើងហោះហើរមួយ ពីអាកាសយានដ្ឋានអន្តរជាតិ Dulles របស់ទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ដែលនឹងហោះចេញនៅថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួល៖ប៉ាង កុង

To Top