ព័ត៌មានអន្តរជាតិ

ប៉ទុយហ្គាល់ នឹងទទួលបានប្រាក់ពីសហភាពអ៊ឺរ៉ុប ៥៧,៩ពាន់ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសប៉ទុយហ្គាល់ នឹងទទួលបានប្រាក់ប្រមាណជា ៥៧,៩ពាន់លានដុល្លារ ពីសហភាពអ៊ឺរ៉ុប ត្រឹមឆ្នាំ២០២៩ខាងមុខនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយរដ្ឋមន្ត្រីប៉ទុយហ្គាល់ Antonio Costa នៅថ្ងៃសុក្រ ហើយលោកបានបន្តថា កិច្ចព្រមព្រៀងដែលត្រូវបានសម្រេច នៅសប្តាហ៍នេះ នៅក្រុមប្រឹក្សានៃសហភាពអឺរ៉ុប ដែលនឹងធានាឲ្យប៉ទុយហ្គាល់ នូវកញ្ចប់ហិរញ្ញវត្ថុ ដែលមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា នៅក្រោយពីការចរចាជាច្រើននៃមេដឹកនាំ ប្រទេសជាសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះរួចមក ពួកគេបានឈានដល់ការឯកភាពគ្នា លើមូលនិធិសង្គ្រោះ ដែលទឹកប្រាក់រហូតទៅដល់ ៧៥០ ពាន់ប៊ីលានអឺរ៉ូ និងថវិការយៈពេលវែងរបស់ប្លុកនេះ មានចំនួនជាង ១ ទ្រីលានអឺរ៉ូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top