ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ពង្រីកការបណ្តុះបណ្តាល យន្តហោះដឹកជញ្ជូនធុនធំ C-17 របស់អង្គការណាតូ ទៅកាន់ប្រទេសហុងគ្រី

បរទេស៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Boeing បានប្រកាសថា ការបណ្តុះបណ្តាលក្រុមនាវិក ដើម្បីប្រតិបត្តិការ យន្តហោះដឹកជញ្ជូនធុន C-17 របស់អង្គការណាតូ គឺនឹងពង្រីក ទៅដល់ប្រទេសហុងគ្រី ជាមួយនឹងការដាក់ពង្រាយយន្តហោះ ក្រោមកិច្ចសន្យាលក់ របស់យោធាអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការប្រកាសនោះថា “ ក្រុមហ៊ុនប៊ូអ៊ីង នឹងផ្តល់ការគាំទ្រ ផ្នែកបណ្តុះបណ្តាល ផ្នែកយុទ្ធសាស្រ្ត ដែនអាកាសយន្តហោះ C-17 នៅក្រោមកិច្ចសន្យា លក់យោធាបរទេស របស់កងទ័ពអាកាស សហរដ្ឋអាមេរិកសម្រាប់ C-17 ឧបករណ៍ បណ្តុះបណ្តាលប្រព័ន្ធអាវុធ (WST) ដែលនឹងត្រូវដាក់ នៅមូលដ្ឋានទ័ពអាកាស Papa ប្រទេសហុងគ្រី” ។ ការបណ្តុះបណ្តាល C-17 នៅមូលដ្ឋានត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ។

ការដាក់ពង្រាយ គ្រូឧទ្ទេសផ្នែកយន្ដហោះ នឹងអនុញ្ញាត ឱ្យមានការបង្វឹកយន្តហោះ និងការថែរក្សាម៉ាស៊ីន និងកាត់បន្ថយពេលវេលានិងថ្លៃដើម ដែលទាក់ទងនឹងការធ្វើដំណើរ ខណៈដែលធានាការ ត្រៀមខ្លួនរបស់យន្ដហោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top