វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ៤២ផ្សេងទៀត បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រពីការនាំចូល បរិមាណប្រេងចម្រាញ់ ដែលអនុញ្ញាតដោយ អង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យបញ្ឈប់ ការចែកចាយរហូតដល់ ដំណាច់ឆ្នាំនេះ។
ក្រុមនេះបានឲ្យដឹង នៅក្នុងពាក្យបណ្តឹងទៅ គណៈកម្មាធិការសន្តិសុខ របស់កូរ៉េខាងជើង ដែលថាក្រុងព្យុងយ៉ាង ត្រូវបានគេប៉ាន់ស្មានថា បាននាំចូលប្រេងចម្រាញ់ជាង ១,៦លានបារ៉ែល តាមរយៈការបញ្ជូនប្រេងខុសច្បាប់ចំនួន ៥៦គ្រឿងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។
ក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងអាចនាំចូលបានតែ ៥ សែនធុងប៉ុណ្ណោះក្នុងមួយឆ្នាំ ៗ ដោយទណ្ឌកម្មនេះមានគោលបំណង ធ្វើឱ្យកូរ៉េខាងជើងបោះបង់ចោល អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ៕
ដោយ ឈូក បូរ៉ា

