ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់ស្ដីពីការរឹតត្បាត លើការដកកងទ័ពពីកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីគោលនយោបាយ ការពារជាតិរបស់ខ្លួន ដែលមានការរឹតត្បិត ប្រឆាំងនឹងការដកកងទ័ព នៅកូរ៉េខាងត្បូង។

ព្រឹទ្ធសភាបានបោះឆ្នោត ៨៦-១៤ ក្នុងការអនុម័ត្តច្បាប់ ផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្ត បានអនុម័តច្បាប់នេះ។

នៅក្នុងសេចក្ដីព្រាងច្បាប់ព្រឹទ្ធសភា ច្បាប់ហាមឃាត់ការប្រើប្រាស់ថវិកា ដែលត្រូវបានអនុញ្ញាត ដើម្បីកាត់បន្ថយ ចំនួនកងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង ពីកំរិតបច្ចុប្បន្នរបស់ពួកគេ ២៨.៥០០ នាក់រហូតដល់ ៩០ ថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តី ក្រសួងការពារជាតិបញ្ជាក់ថា ការផ្លាស់ប្តូរនេះ បំពេញលក្ខខណ្ឌចំនួនពីរ៕ ដោយ៖ ឈូក បូរ៉ា

To Top