ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ អាមេរិកត្រូវទទួលខុសត្រូវ ចំពោះការលំបាក នៃទំនាក់ទំនងទ្វេភាគីបច្ចុប្បន្ន

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក ត្រូវតែស្តីបន្ទោសទាំងស្រុង ចំពោះការលំបាកនាពេលបច្ចុប្បន្ន ក្នុងទំនាក់ទំនងទ្វេភាគី។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas តាមរយៈតំណភ្ជាប់វីដេអូ។

លោកបានបន្ថែមទៀតថា នៅក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបង្អាក់ដំណើរការអភិវឌ្ឍន៍ របស់ចិនទាំងស្រុង សហរដ្ឋអាមេរិក បានត្រៀមខ្លួនធ្វើអ្វី ដោយគ្មានមូលដ្ឋាន។ ជ្រើសរើសភាគី ហើយប្រឈមមុខជាមួយប្រទេសចិន ដើម្បីផលប្រយោជន៍អាត្មានិយម របស់សហរដ្ឋអាមេរិក។

វ៉ាង យី បានឲ្យដឹងថា គ្មានប្រទេសណា ដែលមានមនសិការ និងស្មារតីឯករាជ្យ នឹងឈរជាមួយសហរដ្ឋអាមេរិក ក្នុងការប៉ុនប៉ងរបស់ខ្លួននោះទេ៕ ដោយ៖ ឈូក បូរ៉ា

To Top