រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ព្រះរាជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះបាទ Salman bin Abdulaziz Al Saud ត្រូវបានទទួលការវះកាត់ យកថង់ទឹកប្រមាត់ចេញ ដោយទទួលបានជោគជ័យទាំងស្រុង ។
ទីភ្នាក់ងារព័ត៌មាន Saudi Press Agency បានឲ្យដឹង តាមរយៈការដកស្រង់ចេញ ពីសេចក្តីថ្លែងការន៍មួយ របស់តុលាការភូមិន្ទថា ការវះកាត់នេះបានធ្វើឡើង នៅក្នុងមន្ទីរពេទ្យ King Faisal Specialist Hospital នៅរដ្ឋធានី រីយ៉ាដ ។
ព្រះរាជា នឹងត្រូវចំណាយពេល ដើម្បីសម្រាកពិនិត្យ តាមដានអាការៈព្រះរោគ តាមការណែនំាពីក្រុមគ្រូពេទ្យ ។ នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ដូច្នេះ ។
កាលពីថ្ងៃចន្ទ តុលាការភូមិន្ទ បានប្រកាសថា ព្រះរាជាអារ៉ាប៊ី សាអូឌីត ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យមើល ទៅលើថង់ទឹកប្រមាត់ ដែលនឹងត្រូវវះកាត់ចេញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

