ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ប្រកាសអំពីគោលការណ៍មួយចំនួន សម្រាប់អ្នកដំណើរ ចូលមកទឹកដីរបស់ខ្លួន

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលតាមដាន ស្ថានភាពកូវីដ១៩ របស់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃសៅរ៍ បានប្រកាសដាក់ចេញ នូវគោលការណ៍មួយចំនួន ចំពោះអ្នកដែលចូលមក ក្នុងទឹកដីប្រទេសថៃឡង់ដ៏ បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចចិត្ត នឹងអនុញ្ញតច្រើនប្រភេទ សម្រាប់ជនបរទេសចូល ក្នុងទឹករបស់ខ្លួន កាលពីសប្តាហ៍មុន ។

នៅក្នុងសេចក្តីប្រកាស បានដាក់ថា បណ្តាអ្នកដំណើរទាំងឡាយ តម្រូវឲ្យទាក់ទងមកស្ថានទូតភូមិន្ទថៃ ឬកុងស៊ុល ដើម្បីចូលមកក្នុងទឹកដីតាមរយៈទិដ្ឋការ និងលិខិតបញ្ជាក់ចូលមក ក្នុងទឹកដីមួយច្បាប់ផងដែរ ដែលនឹងត្រូវពិចារណា លើករណីមូលដ្ឋាន ដែលផ្អែកទៅលើភាពចាំបាច់ ។

រាល់ការដាក់ពាក្យស្នើ អ្នកដំណើរទាំងឡាយ ត្រូវតែបញ្ជាក់លម្អិត អំពីការធ្វើដំណើរ ការធានាសុខភាព ដែលគិតជាមធ្យម យ៉ាងតិច១០០.០០០ដុល្លារ រួមទាំងការកក់ទុកមុន សម្រាប់ទីតាំងចត្តាឡីស័ករដ្ឋផងដែរ ។

នៅក្នុងអំឡុងពេល ធ្វើដំណើរចូលក្នុងទឹកដីថៃ បុរស ឬស្ត្រី នឹងចាំបាច់បង្ហាញ ដល់ព្រលានយន្តហោះ និងអាជ្ញាធរសុខាភិបាល ដូចជាលិខិតបញ្ជាក់ ការធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងអំឡុងពេល៧២ម៉ោង ដែលលទ្ធផលបង្ហាញថា អវិជ្ជមាន និងមានវិញ្ញាបនប័ត្រ បញ្ជាក់សុខភាពល្អផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top