ព័ត៌មានអន្តរជាតិ

ឥណ្ឌា ពន្យារពេលដល់ទៅ ៤ខែ សម្រាប់ការហោះហើរក្នុងស្រុក

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តនឹងពន្យារពេល ដោយរឹតត្បិតលើការកំណត់ ជើងហោះហើរក្នុងស្រុក និងបើកឲ្យហោះហើរឡើងវិញ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ។

បច្ចុប្បន្ននេះ ប្រតិបត្តិការហោះហើារក្នុងស្រុក ត្រូវបានអនុញ្ញតឲ្យហោះហើរតែ ៤៥ភាគរយប៉ុណ្ណោះ នៃសមត្ថភាពហោះហើរ របស់ជើងហោះហើរសរុប ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានដកស្រង់សម្តីរបស់ មន្ត្រីជាន់ខ្ពស់មួយរូបនៅឯ ទីស្តីការក្រសួងអាកាសចរណ៍ស៊ីវិល ដែលបានលើកឡើងថា “យើងនឹងពន្យាពេលប្រតិបត្តិការ ហោះហើររបស់យើង” ។

កាលពីខែមុន ក្រសួងបានបញ្ចប់ប្រតិបត្តិការ រហោះហើរដល់ទៅ ៤៥ភាគរយ ដែលកើនឡើងពី៣៣ភាគរយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top