ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ តវ៉ាប្រឆាំងលោក ពូទីន នៅក្នុងប្រទេសរុស្ស៊ី ភាគខាងកើត

បរទេស៖ មនុស្សរាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួតតវ៉ានៅក្នុង តំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ហើយនេះជាការតវ៉ា ចុងសប្ដាហ៍បែបនេះលើកទី៣ ក្នុងជម្លោះ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ចំពោះអ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងខុសរបស់ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន លើវិបត្តិនយោបាយក្នុងប្រទេស។

ប្រជាពលរដ្ឋក្នុងទីក្រុង Khabarovsk មានចម្ងាយប្រមាណ ៣.៨០០ម៉ាយ ជាតំបន់ចំនួន៧ នៅខាងកើតទីក្រុងមូស្គូ មិនសប្បាយចិត្តចំពោះការឃុំខ្លួន អភិបាលដ៏មានប្រជាប្រិយភាពក្នុងតំបន់ គឺលោក Sergei Furgal ដែលត្រូវចាប់ខ្លួនពីបទមនុស្សឃាត តែលោកបានបដិសេធ។

អាជ្ញាធរក្នុងទីក្រុង បានធ្វើការប៉ាន់ស្មានថា មានមនុស្សប្រមាណ៦.៥០០នាក់ បានចូលរួម ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយ ក្នុងតំបន់និយាយថា មានមនុស្សប្រមាណ ២០.០០០នាក់ចូលរួម ស្របពេលប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត និងសកម្មជនបក្សប្រឆាំងនិយាយថា មានមនុស្សរហូតដល់ទៅ ៥០.០០០នាក់ បានចូលរួម និងថា វាជាការតវ៉ាប្រភេទនេះដ៏ធំបំផុត មិនធ្លាប់មាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top