Covid-19

ហ្វីលីពីន៖ អ្នកទោស ១០នាក់ និងមន្រ្តីពន្ធនាគារ ៣នាក់ ស្លាប់ដោយសារវីរុសកូវីដ១៩ ក្នុងពេលដែលអ្នកទោស និងឆ្មាំគុកជាង ១ ១០០នាក់ឆ្លងវីរុសនេះ

ម៉ានីល៖ មន្ត្រីមួយរូបបាននិយាយ កាលពីម្សិលមិញថា អ្នកទោស ១០ នាក់ និងបុគ្គលិក ៣ នាក់នៃការិយាល័យ គ្រប់គ្រងពន្ធនាគារ និងផ្នែកពន្ធនាគារសាស្រ្ត (BJMP) បានស្លាប់ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ ជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យ BJMP ដែលជាប្រធានផ្នែកអធិការកិច្ច គឺលោក Xavier Solda ថា អ្នកជាប់ឃុំភាគច្រើនដែលបាន ស្លាប់គឺមកពីពន្ធនាគារនៅ Metro Manila និង Central Visayas ដែលតំបន់ទាំងពីរនៅក្នុងប្រទេស ដែលមានចំនួនច្រើនបំផុត នៃករណីឆ្លងវីរុសកូវីដ១៩ ។

លោក Xavier Solda បាននិយាយថា អ្នកស្លាប់ភាគច្រើនមានស្ថានភាពសុខភាព ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង។

អ្នកស្លាប់ស្ថិតក្នុងចំណោម អ្នកទោសចំនួន ៩៧៦ នាក់នៅក្នុងមន្ទីរឃុំឃាំងទូទាំងប្រទេស ដែលបានឆ្លងវីរុសនេះ។

ក្នុងចំណោមចំនួននេះមានតែ ៧៥ នាក់ប៉ុណ្ណោះដែលត្រូវបានគេបង្ខាំងទុក នៅឯកន្លែងដាច់ដោយឡែកនៅ BJMP ខណៈដែលនៅសល់ បានជាសះស្បើយ។ លោក Xavier Solda បន្ថែមថា បុគ្គលិករបស់ពួកគេបីនាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ ក៏បានស្លាប់ដែរ។ ពួកគេស្ថិតក្នុងចំណោមមន្ត្រីពន្ធនាគារ ២០៣ នាក់ដែលឆ្លងវីរុសនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top