ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យទាំងស្រុង ក្នុងការផលិតយន្តហោះ អាចបើកទាំងលើអាកាស និងក្នុងទឹក

គីងដាវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអ្នកអភិវឌ្ឍន៍របស់ចិន បានប្រកាសថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងហើយ ដែលបានផលិតយន្តហោះ AG600 ដែលជាយន្តហោះខ្នាតធំ អាចបើកទាំងលើអាកាស និងក្នុងទឹក ហើយបានដាក់ដំណើរការឲ្យ ហោះហើរកាលពីព្រឹកថ្ងៃអាទិត្យ នៅក្រុង គីងដាវ ខេត្ត Shandong ភាគខាងកើតប្រទេសចិន ។

ម្ចាស់ឧស្សាហកម្មនៃ សារជីវកម្មផលិតយន្តហោះ របស់ប្រទេសចិន បានឲ្យដឹងថា យន្តហោះបានបើកលើទឹក នៅឆ្នេរសមុទ្រ គីងដាវ នៅវេលាម៉ោង១០និង១៨នាទីព្រឹក ហើយបានធ្វើតេស្តចប់ជាស្ថាពរ បន្ទាប់ពីបានហោះហើរប្រមាណ ៣១នាទី ។

ការហោះហើរចេញពីសមុទ្រ ជាជំហានដ៏សំខាន់មួយដែល ឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍ យន្តហោះខ្នាតធំដែលអាចបើកលើទឹក និងលើអាកាស បន្ទាប់ពីបានធ្វើការហោះហើរនៅក្នុងឆ្នាំ២០១៧ និងជាលើកដំបូងហើយសម្រាប់ ការហោះហើរចេញពីទំនប់ទឹក មួយកន្លែងនៅក្នុងឆ្នាំ២០១៨ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top