ព័ត៌មានអន្តរជាតិ

ដឹងអត់ថាកាលពី១៩៥៩ អាឡាស្កា ត្រូវបានលក់ត្រឹម តែ៧លានដុល្លារ ពីរុស្ស៊ីលក់ទៅឲ្យអាមេរិក

ប្រវត្តិសាស្ត្រ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៥៩ លោកប្រធានាធិបតីអាមេរិក លោក Eisenhower បានចុះហត្ថលេខា លើសេចក្តីប្រកាសពិសេសមួយ ដែលទទួលស្គាល់ទឹកដីអាឡាស្កា ចូលជាផ្លូវការជារដ្ឋទី៤៩ និងជារដ្ឋធំបំផុត
របស់សហរដ្ឋអាមេរិក។

ទឹកដីអាឡាស្កា បានក្លាយទៅជាទឹកដី របស់អាមេរិកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៦៧ នៅពេលដែលរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក William H. Seward បានចុះហត្ថលេខា លើសន្ធិសញ្ញាជាមួយប្រទេសរុស្ស៊ី សម្រាប់ការទិញយកអាឡាស្កា ជាផ្លូវការក្នុងតម្លៃ៧,២លានដុល្លារ។ ថ្វីបើមានតំលៃថោក ប្រហែលជា២សេនក្នុងមួយអារក៏ដោយ ប៉ុន្តែការសម្រេចចិត្ត ទិញយកតំបន់អាឡាស្កា ត្រូវបានគេសើចចំអកពីសភាជាតិ និងនៅក្នុងសារពត៌មានទាំងឡាយ របស់អាមេរិក។

ការសើចចំអកទាំងនោះ ចាប់ផ្តើមរលត់បន្តិចម្តង ស្របពេលដែលការតាំងទីលំនៅ ដោយជនជាតិអាមេរិក មកពីទ្វីបអាមេរិក មានភាពយឺតបន្តិចម្តងៗ រហូតដល់ពេល ដែលមានការរកឃើញ ធនធាតុមាសនៅឆ្នាំ១៨៩៨ដែលវា បាននាំមកនូវការហូរចូល យ៉ាងឆាប់រហ័សរបស់ពលរដ្ឋអាមេរិក ទៅកាន់ទឹកដីនោះ។ អាឡាស្កាដែលក្រោយមក ត្រូវបានគ្រប់គ្នាជឿជាក់ថា ជាទីតាំងដែលសំបូរ ទៅដោយធនធានធម្មជាតិ និងបានរួមចំណែក ដល់ភាពចម្រុងចម្រើនរបស់អាមេរិក តាំងពីពេលនោះមក៕

ប្រែសម្រួល:ស៊ុនលី

To Top