សេអ៊ូល៖ លោក Park Jie-won នាយកបេសកម្មសេវាកម្ម ស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួបកំពូលមួយទៀត រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺអាចធ្វើទៅបាន មុនពេលការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។
លោក Park បានធ្វើអត្ថាធិប្បាយ នៅក្នុងឯកសារជាលាយលក្ខណ៍អក្សរ ដាក់ជូនរដ្ឋសភានៅថ្ងៃនោះ សម្រាប់សវនាការ បញ្ជាក់របស់លោក ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទនេះ។
លោកបន្ដថា “ប្រសិនបើលក្ខខណ្ឌ ត្រូវបានឆ្លើយតបដូចជា ការឆ្លើយតបជាវិជ្ជមាន ពីកូរ៉េខាងជើង ខ្ញុំជឿជាក់ថាលទ្ធភាព នៃកិច្ចប្រជុំកំពូលអាម៉េរិក – កូរ៉េខាងជើង នៅតែបើកចំហដដែល” ។ ដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង និងដើម្បីបង្កើតសន្តិភាព នៅឧបទ្វីបកូរ៉េ៕ ដោយ៖ឈូក បូរ៉ា