តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សត្រូវបាន បរាជ័យក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមសម្ពាធនៃការដាក់ទណ្ឌកម្ម។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយឲ្យដឹងថា រដ្ឋបាលអ៊ីរ៉ង់អាចជំនះសម្ពាធសេដ្ឋកិច្ចរបស់សត្រូវ និងបង្កើនផលិតកម្មក្នុងស្រុក បានយ៉ាងជោគជ័យ។
លោកបន្ដថា នៅពេលដែលសត្រូវមានផែនការ បង្កើនសម្ពាធនៃការដាក់ទណ្ឌកម្មដើម្បីបង្អាក់ការផ្គត់ផ្គង់ទំនិញចាំបាច់នៅអ៊ីរ៉ង់ រដ្ឋបាលអ៊ីរ៉ង់អាចចាត់ទុកជាមោឃៈនូវទណ្ឌកម្មនេះ ដោយសហការជាមួយប្រជាជន និងសកម្មជនសេដ្ឋកិច្ចក្នុង ស្រុកសហគ្រិន អ្នកផលិត និងអ្នកនាំចេញ៕ ដោយ ឈូក បូរ៉ា