បរទេស៖បទឈប់បាញ់គ្នាទាំងស្រុងមួយ រវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងពួកបះបោរគាំទ្ររុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដាក់អនុវត្តជាធរមាន នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត បើកការរំពឹងទុកពីការដល់ទីបញ្ចប់នៃជនរង់គ្រោះយោធានិងស៊ីវិល។
បទឈប់បាញ់គ្នានេះ ត្រូវបានគាំទ្រដោយប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានយល់ស្របពីភាពចាំបាច់នៃការអនុវត្តជាបន្ទាន់នូវចំណាត់ការបន្ថែម គាំទ្រគាំទ្របទឈប់បាញ់គ្នា នៅក្នុងតំបន់ Donbass។
គួរបញ្ជាក់ថា មន្ត្រីចរចានៃប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី និងអង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិការ កាលពីសប្ដាហ៍មុន បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាទាំងស្រុងនៅអ៊ុយក្រែនភាគខាងកើត ចាប់ពីថ្ងៃចន្ទនេះតទៅ បញ្ឈប់ជម្លោះដែលឆក់យកជីវិតមនុស្សជាង១៣.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤មក៕ ប្រែសម្រួល៖ប៉ាង កុង