ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងជើង បង្ហាញមុខក្រុម ឧត្តមសេនីយ៍ ជាមួយនឹងកាំភ្លើងខ្លី គ្រប់ដៃ ក្នុងថ្ងៃបញ្ចប់សង្គ្រាម កូរ៉េ ១៩៥០-៥៣

បរទេស៖ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ លោកគីមជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ចំពេលមានរបាយការណ៍អំពីសុខភាពមិនល្អរបស់មេដឹកនាំកូរ៉េខាងជើង និងសូម្បីតែការស្លាប់របស់លោក បន្ទាប់ពីលោកបានរំលងការជួបជុំសំខាន់ៗមួយចំនួននៅក្នុងប្រទេសកាលពីខែមេសា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន KSNA របស់កូរ៉េខាងជើងរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបង្ហាញក្រុមឧត្តមសេនីយ៍នៅក្នុងជួរកងទ័ពរបស់ប្រទេសជាមួយនូវកាំភ្លើងខ្លីរំលឹក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបលើកទី ៦៧ នៃការចុះហត្ថលេខាលើបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េ (១៩៥០-៥៣) ។

នៅក្នុងរូបភាពដែលបានចេញផ្សាយដោយ KSNA នៅព្រឹកថ្ងៃច័ន្ទ លោកគីមត្រូវបានគេមើលឃើញថាត្រូវបានហ៊ុំព័ទ្ធដោយក្រុមឧត្តមសេនីយ៍និងមន្រ្តីជាន់ខ្ពស់ រួមទាំងប្រធានអគ្គសេនាធិកា និងជាសេនាប្រមុខរង លោក Pak Jong-chon ដែលបានចង្អុលកាំភ្លើងខ្លីខាងលើដោយប្រុងប្រយ័ត្ន ដែលមិនមែនឆ្ពោះទៅរកមេដឹកនាំកូរ៉េខាងជើង៕ប្រែសម្រួលៈ ណៃ តុលា

To Top