ព័ត៌មានអន្តរជាតិ

ប្រធានអតីតភ្នាក់ងារ Mossad ៖ នៅពេលដែលទំនាក់ទំនងចិន – អ៊ីរ៉ង់ កាន់តែកក់ក្តៅទៅៗ អ៊ីស្រាអែលបារម្ភថា ស្ថិរភាពរបស់ខ្លួនអាច នឹងមានហានិភ័យ

បរទេស៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងយោធា ដែលបានចុះហត្ថលេខា រវាងក្រុងតេអេរ៉ង់ និងក្រុងប៉េកាំង គឺជាបុព្វហេតុមួយ ដែលគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល ដែលជាជឿជាក់ដោយអតីត ប្រធានរបស់ទីភ្នាក់ងារចារកម្ម Mossad, ព្រោះប្រាក់ដែលនឹងចាក់ចូលប្រទេសអ៊ីរ៉ង់ នឹងធ្វើអោយសេដ្ឋកិច្ច របស់ប្រទេសនេះមានស្ថេរភាព ហើយទីបំផុតនឹងជំរុញ ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងការប៉ុនប៉ងរបស់ខ្លួនដើម្បីប្រកួតប្រជែងសន្តិសុខរបស់រដ្ឋជ្វីហ្វ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយកាលពីថ្ងៃសៅរ៍ថា ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសនេះ ដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដល់ស្ថេរភាព ក្នុងតំបន់ដោយទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលនោះ នឹងមិនអាចនាំអ៊ីរ៉ង់ លុតជង្គង់ដាក់បានទេ ហើយថា សាមគ្គីភាព នៃសង្គមរបស់លោកនឹងជួយប្រទេសជាតិ ឱ្យជៀសផុតពីវិធានការ ដែលបានកំណត់ដោយសេតវិមាន។

ប៉ុន្តែវាមិនត្រឹមតែជា“ សាមគ្គីភាព” របស់ជាតិដែលសន្យាថា នឹងរក្សាអ៊ីរ៉ង់អាចដកដង្ហើមបាននោះទេ តែវាក៏ជាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានាពេលថ្មីៗ នេះជាមួយប្រទេសចិន ដែលត្រូវបានគេដាក់បញ្ចូល ទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលរងផលប៉ះពាល់ ដោយការដាក់ទណ្ឌកម្ម ដែលបានរៀប រាប់ខាងលើ និងការរីករាលដាល នៃជំងឺរាតត្បាត ដែលបានសម្លាប់ជីវិតមនុស្សជាង ១៥.០០០ នាក់នៅក្នុងប្រទេស។

ស្របពេលដែលអ៊ីរ៉ង់រំពឹងថា នឹងផ្តល់ប្រេងដល់ប្រទេសចិន ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខក្នុងតម្លៃបញ្ចុះថ្លៃ រដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោង នឹងដាក់ប្រាក់ចំនួន ៤០០ ពាន់លានដុល្លារ ទៅសាធារណរដ្ឋអ៊ីស្លាមដោយពង្រីកវត្តមានរបស់ខ្លួននៅក្នុងវិស័យដូចជាធនាគារ ទូរគមនាគមន៍ និងសំណង់រួមទាំងគម្រោងដូចជាកំពង់ផែ និងផ្លូវដែក។

កិច្ចព្រមព្រៀង ដែលមានកំរាស់ ១៨ ទំព័រ ក៏ចែងអំពីកិច្ចសហប្រតិបត្តិការ យោធាទូលំទូលាយ ដែលរួមមានការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍអាវុធ និងការចែករំលែកព័ត៌មានចារកម្មដែលមានឈ្មោះថា“ ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម គ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន” ។

លោក Danny Yatom អតីតប្រធានទីភ្នាក់ងារ ចារកម្មអ៊ីស្រាអែល Mossad បាននិយាយថា វាជាផ្នែកមួយនៃគោលនយោបាយ ទូទៅរបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top