បរទេស៖ យុវជនប្រមាណ ៣៥០ នាក់នៃក្រុមរំដោះភូកេត បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងខេត្តដីកោះភាគខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅសួន Saphan Hin នៅម៉ោងប្រហែល ៥.៣០ ល្ងាច។ ពួកគេកាន់ផ្ទាំងរូបភាពនិងបដាខ្ពស់ ៗ ដែលមានសារដូចជា“ អំណាចអធិបតេយ្យភាពជាកម្មសិទ្ធិរបស់ប្រជាជន” “ រំលាយសភាចោល” និង“ តើយើងមិនអាចបញ្ចេញមតិនៅក្នុងលទ្ធិប្រជាធិបតេយ្យបានទេ ឬយ៉ាងណា?” ។
ផ្ទាំងប្រកាសមួយចំនួនបានបង្ហាញរូបភាព របស់លោក Wanchalerm Satsaksit សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ថៃក្នុងការនិរទេសខ្លួនដោយនយោបាយ ដោយក្រុមប្រដាប់ដោយអាវុធនៅខាងក្រៅផ្ទះរបស់គាត់ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី ៤ ខែមិថុនា ដោយមានសារថា“ បាត់ខ្លួនដោយបង្ខំ” ។
អ្នករៀបចំបាតុកម្មលោក Chuvech Detditrak បាននិយាយនៅលើឆាកថា ការជួបជុំនេះគឺដើម្បីប្រជាជនអនុវត្តសិទ្ធិបញ្ចេញមតិរបស់ពួកគេ ក្រោមរដ្ឋធម្មនុញ្ញ៕ប្រែសម្រួលៈ ណៃ តុលា