ព័ត៌មានអន្តរជាតិ

Huawei បើកកិច្ចប្រជុំ ជាបន្ទាន់មួយ ក្រោយសម្ពាធជាសកល កាន់តែខ្លាំង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្សចិន Huawei បានចាប់ផ្តើម ដំណើរការកិច្ចប្រជុំរបស់ខ្លួន តាមរយៈអនឡាញ ដែលនឹងមានរយៈពេល ៤ថ្ងៃជាប់គ្នា។

កិច្ចប្រជុំជាបន្ទាន់នេះធ្វើឡើង ដើម្បីផ្តោតសំខាន់ទៅលើ ថាតើបច្ចេកវិទ្យា នឹងអាចត្រូវបានប្រើប្រាស់ ក្នុងការជួយដល់ការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩ ដោយរបៀបណា។ កិច្ចប្រជុំដែលត្រូវបាន គេដាក់ឈ្មោះថា Better World Summit ក៏នឹងធ្វើឡើង ដើម្បីស្វែងរកពីវិធី ដើម្បីជំរុញឲ្យសេដ្ឋកិច្ចពិភពលោក មានភាពល្អប្រសើរឡើង នៅក្នុងស្ថានភាព វាយប្រហារដោយកូវីដផងដែរ។

ក្រុមហ៊ុនបានប្រកាសដែរថា កិច្ចប្រជុំនេះនឹងមានការចូលរួម ពីសំណាក់ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លើលោកដែលរួមមាន ទាំងអនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន Huawei លោក Guo Ping ផង ព្រមទាំងរដ្ឋមន្ត្រី របស់ប្រទេសអាហ្វ្រិកខាងត្បូង លោក Stella Ndabeni Abrahams ផង៕

ប្រែសម្រួល៖ស៊ុនលី

To Top