ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាប្រើគ្រប់មធ្យោបាយ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក នឹងប្រើគ្រប់មធ្យោបាយ ដែលមានដើម្បីទាញចេញ នូវការងើបឡើងវិញ នៃសេដ្ឋកិច្ចភ្លាមៗ ដោយហៅត្រីមាសទី ៣ នៃឆ្នាំនេះថា ជារយៈពេលដ៏សំខាន់មួយ។

លោកបានកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី ៤ នៅអាស៊ីមួយនេះ បានបង្ហាញពីកំណើនអ​វិជ្ជមាន សម្រាប់ ២ ត្រីមាសជាប់គ្នា ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានន័យថា សេដ្ឋកិច្ចបានធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ច ទោះបីជាលោក មិនបានប្រើពាក្យនោះ ជាសាធារណៈក៏ដោយ។

លោកប្រធានាធិបតី បានឲ្យដឹង នៅមុខក្រុមអ្នកយកព័ត៌មានថា“ លោកមើលឃើញត្រីមាសទី៣ ជាឱកាសមួយ ដែលមិនអាចរំលងបាន រដ្ឋាភិបាលនឹងប្រមូលវិធានការ គោលនយោបាយផ្សេងៗ លើការបោះជំហានបន្ទាន់”៕ ដោយ៖ ឈូក បូរ៉ា

To Top