ព័ត៌មានអន្តរជាតិ

វិបត្ដិជំងឺកូវីដ-១៩ អាចជាការគំរាម កំហែងធំបំផុត ដែលលោក គីម ជុងអ៊ុន មិនធ្លាប់ជួប

សេអ៊ូល៖ ត្រកូលគីម ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង អស់ជាច្រើនទសវត្សមកហើយនោះ បានព្យាករណ៍របប របស់ពួកគេលើទស្សនៈថា មានតែពួកគេទេ ដែលអាចការពារប្រជាជនកូរ៉េ ពីពិភពលោកខាងក្រៅបាន គឺថាពួកមូលធនអាមេរិក ឬកម្លាំងអរិភាពផ្សេងទៀត ។

ឥឡូវនេះយោងទៅតាមទីក្រុងព្យុងយ៉ាង ការគំរាមកំហែងថ្មីមួយ បានមកដល់ហើយ ដែលត្រូវបានគេរាយការណ៍ ជាសាធារណៈជាលើកដំបូង នូវករណីសង្ស័យនៃជំងឺ Covid-19 នៅក្នុងព្រំដែនកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកោះប្រជុំបន្ទាន់មួយ កាលពីថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តី រាយការណ៍ថា អ្នករត់ចោលជួរម្នាក់ ដែលបានភៀសខ្លួនចេញពីប្រទេសកាលពី ៣ ឆ្នាំមុន បានវិលត្រឡប់មកទីក្រុង Kaesong របស់កូរ៉េខាងជើងវិញ ខណៈដែលអាចឆ្លងវីរុសនេះ។

អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃច័ន្ទម្សិលមិញនេះថា អ្នកចុះចូលបានឆ្លងកាត់ព្រំដែន ដែលមានកិច្ចការពារពីយោធាខ្លាំង ចូលទៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្ដែមិនបានបញ្ជាក់ថា មានឆ្លងជំងឺកូវីដ-១៩ ឬយ៉ាងណាទេ។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថាបុរសនោះមិនមែនជា អ្នកផ្ទុកមេរោគឆ្លងមេរោគ ដែលត្រូវបានគេស្គាល់ ឬជាមនុស្សដែលជិតស្និទ្ធនោះទេ ប៉ុន្តែប៉ូលីសក្នុងតំបន់បានឲ្យដឹងថា បុរសនោះកំពុងត្រូវបានស៊ើបអង្កេត ពីបទឧក្រិដ្ឋផ្លូវភេទ៕

ដោយ ឈូក បូរ៉ា

To Top