វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាស កាលពីថ្ងៃច័ន្ទថាលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺ- ១៩ ។
សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ លោកមានអាការៈស្រាលខ្លួន ធីងធោង ហើយលោកនៅម្នាក់ឯង និងធ្វើការពីកន្លែង ដែលមានសុវត្ថិភាព ហើយមិនមានហានិភ័យ នៃការប៉ះពាល់ ជាមួយប្រធានាធិបតី ឬអនុប្រធានាធិបតីនោះទេ” ។
ការធ្វើរោគវិនិច្ឆ័យនេះ បានធ្វើឱ្យលោក Robert O’Brien ជាជំនួយការកំពូលសម្រាប់លោក ដូណាល់ ត្រាំ ដែលជាមន្រ្តីជាន់ខ្ពស់សេតវិមាន ដែលគេដឹងថា បានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ ដែលបានឆ្លងដល់ប្រជាជន អាមេរិកជាង ៤,២ លាននាក់ និងបានសម្លាប់ មនុស្សជាង ១៤៥.០០០ នាក់នៅសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា
