វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងពីប្រទេសកូរ៉េខាងត្បូងថាជាមិត្តមួយរបស់អាមេរិក ដែលជាមិត្តភក្តិប្រជាធិបតេយ្យដែលឲ្យតម្លៃសេរីភាព និងវិបុលភាពសេដ្ឋកិច្ចក្រោមច្បាប់ ពីព្រោះលោកបានរិះគន់ប្រទេសចិន ចំពោះការរំលោភតម្លៃបែបនេះ។
លោក Pompeo បានធ្វើការកត់សម្គាល់នៅថ្ងៃអង្គារនេះបន្ទាប់ពីលោក និងរដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានធ្វើការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីអូស្ត្រាលី ហើយប្រទេសចិនគឺជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំឆ្នាំនេះ។
លោកបញ្ជាក់ថា “ខ្ញុំជឿជាក់ថាដៃគូរបស់យើងទាំងអស់នៅអឺរ៉ុប និងនិយាយដោយត្រង់ទៅមិត្តភក្តិប្រជាធិបតេយ្យនៅទូទាំងពិភពលោកមិនថា ឥណ្ឌា ជប៉ុន ឬកូរ៉េខាងត្បូង ដៃគូរឹងមាំនៅទីនេះ ដើម្បីយល់ពីបញ្ហាប្រឈមនៃសម័យកាលរបស់យើងគឺដើម្បីធ្វើឱ្យប្រាកដថា តើយុទ្ធនាការរបស់អាមេរិកប្រឆាំងប្រទេសចិន នឹងផ្តល់ផលចំណេញអ្វីខ្លះដល់សេរីភាព និងចង់បានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយផ្អែកលើនីតិរដ្ឋ៕ដោយ ឈូក បូរ៉ា