បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបានអាវុធ វាយប្រហារនុយក្លេអ៊ែ លឿនជាងសម្លេង និងកូនដ្រូនមុជទឹកនុយក្លេអ៊ែ គ្មានមនុស្សបើក ដែលក្រសួងការពារជាតិនិយាយថា កំពុងតែស្ថិតនៅក្នុងដំណាក់កាល តេស្តសាកល្បងចុងក្រោយ។
លោក ពូទីន ដែលតែងតែនិយាយថា លោកមិនចង់ឲ្យមាន ការប្រកួតប្រជែងអាវុធនោះ ជាញឹកញាប់បាននិយាយ ដល់អាធនុយក្លេអ៊ែរុស្ស៊ីជំនាន់ថ្មី ដែលលោកប្រាប់ថា គ្មានគូប្រៀប ឬក៏អាចវាយប្រហារ ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពលោក។
អ្នកជំនាញលោកខាងលិចខ្លះ បានចោទជាសំនួរថា តើអាវុធទាំងនោះ មានភាពទំនើបប៉ុណ្ណា?
គួរបញ្ជាក់ថា អាវុធទាំងនោះ ដែលខ្លះមិនទាន់ បានដាក់ប្រើការនៅឡើយនោះ រួមមានកូនដ្រូនមុជទឹកនុយក្លេអ៊ែ គ្មានមនុស្សបើក Poseidon ដែលរចនាឡើង អាចដឹកផ្ទុកទុកក្នុងនាវាមុជទឹកបាន និងមីស៊ីលលឿនជាងសម្លេង Tsirkon (Zircon) ដែលអាចដាក់ប្រើប្រាស់ នៅលើនាវាចម្បាំងបាន៕ ប្រែសម្រួល៖ប៉ាង កុង