ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឆ្លើយតបនឹងការស្នើសុំ របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអង្គារថា ប្រទេសចិនបានជំទាស់ យ៉ាងដាច់អហង្ការ ចំពោះសហរដ្ឋអាមេរិក ដែលបានបន្ថែមអង្គភាពចំនួន ១១ របស់ចិនទៅក្នុង“ បញ្ជីអង្គភាព” នៃការគ្រប់គ្រងការនាំចេញរបស់ខ្លួន។
តាមរយៈការប្រើប្រាស់សេដ្ឋកិច្ច និងពាណិជ្ជកម្មជាឧបករណ៍ នៃការគាបសង្កត់នយោបាយ ការរំលោភបំពានលើការ គ្រប់គ្រងការនាំចេញ និងវិធានការណ៍ផ្សេងៗ ហើយប្រើអំណាចរដ្ឋ ដើម្បីគាបសង្កត់ក្រុមហ៊ុននានា នៅក្នុងប្រទេសដទៃទៀត សហរដ្ឋអាមេរិក បានធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខ នៃសង្វាក់ឧស្សាហកម្មនិងផ្គត់ផ្គង់ពិភពលោក។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា“ នេះមិនមែនជាអំណោយផល សម្រាប់ប្រទេសចិនសហរដ្ឋអាមេរិក ឬសហគមន៍អន្តរជាតិទេ” ។ ប្រទេសចិនទទូច ដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការអនុវត្តន៍ ខុសហើយនឹងចាត់វិធានការ ចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន៕
ដោយ ឈូក បូរ៉ា