ប៉េកាំង៖ ឧបនាយករដ្ឋមន្រ្តីចិន បានឲ្យដឹងថាប្រទេសចិន និងអឺរ៉ុប រួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការរាតត្បាត និងការស្តារសេដ្ឋកិច្ចឡើងវិញ នឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងពិភពលោកទាំងមូល ។
លោក Liu He បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មជាន់ខ្ពស់ចិន – អឺរ៉ុប លើកទី ៨ ដែលត្រូវបានធ្វើជាសហប្រធាន តាមរយៈតំណភ្ជាប់វីដេអូ ជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិ នៃគណៈកម្មការអឺរ៉ុប។
នៅក្នុងជំនួបនេះភាគីទាំងពីរ បានធ្វើការពិភាក្សាស៊ីជម្រៅដោយស្មោះត្រង់ និងជាក់ស្តែងលើប្រធានបទ“ កិច្ចសហប្រតិបត្តិការចិន -អឺរ៉ុប លើជំងឺកូវីដ-១៩ ជំរុញការស្តារស្ថិរភាព និងកំណើនសម្រាប់សេដ្ឋកិច្ចសកល” និងទទួលបានលទ្ធផលជាផ្លែផ្កា លើការប្រយុទ្ធរួមគ្នា។
ការរីករាលដាលអភិបាល កិច្ចសេដ្ឋកិច្ចសកលសន្តិសុខ សង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ការចរចាកិច្ចព្រមព្រៀងវិនិយោគចិន – អឺរ៉ុប កំណែទម្រង់អង្គការ ពាណិជ្ជកម្មពិភពលោកការពង្រីកការបើកទីផ្សារ សេដ្ឋកិច្ចឌីជីថល ការទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងពន្ធគយ៕
ដោយ ឈូក បូរ៉ា