ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន៖ កងទ័ពអាមេរិក ដែលដកពីអាល្លឺម៉ង់ នឹងត្រូវដាក់ទៅជិតព្រំដែន ប្រទេសរុស្ស៊ី

បរទេស៖ កាលពីពាក់កណ្តាលខែមិថុនា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសត្រៀមខ្លួន របស់ក្រុងវ៉ាស៊ីនតោន ក្នុងការដកទាហានអាមេរិកប្រមាណ ៩.៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ បន្ទាប់ពីចោទប្រកាន់រដ្ឋាភិបាល ទីក្រុងប៊ែកឡាំងថា មានភាពមិនស្មោះត្រង់ ក្នុងការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន។

យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក លោក Mark Esper បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកគ្រោង នឹងដកបុគ្គលិកយោធាចំនួន ១២,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ និងពង្រាយពួកគេទៅកាន់ ទីតាំងផ្សេងទៀត។

នៅក្នុងសន្និសិតកាសែត នៅមន្ទីរបញ្ចកោណលោក Mark Esper បាននិយាយ បច្ចុប្បន្ន EUCOM [បញ្ជាការអឺរ៉ុប] មានផែនការរៀបចំទីតាំងបុគ្គលិកយោធាប្រមាណ ១១.៩០០ នាក់មកពីប្រទេសអាល្លឺម៉ង់។

យោងទៅតាមរូប លោកកងទ័ព សហរដ្ឋអាមេរិកនឹង ចាប់ផ្តើមចាកចេញពីប្រទេស អាល្លឺម៉ង់ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយបន្ទាប់មកនឹងត្រូវបានដាក់ឱ្យ ទៅប៊ែលហ្សិកនិងអ៊ីតាលីវិញ នៅពេលផែនការរបស់មន្ទីរប៉ង់តាហ្គោន ដាក់ពង្រាយផ្នែកខ្លះ នៃពួកគេឱ្យកាន់តែជិតព្រំដែនរុស្ស៊ី ។

លោក Esper បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់ នៃការដកទ័ពគឺដើម្បីពង្រឹងតំបន់ភាគអាគ្នេយ៍ របស់ណាតូក្បែរសមុទ្រខ្មៅ។
លោកបានបន្ថែមថា កម្លាំងមួយចំនួនអាចត្រូវបានបញ្ជូនទៅប៉ូឡូញ និងរដ្ឋបាល់ទិក ប្រសិនបើរដ្ឋាភិបាលទីក្រុង Warsaw យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ត្រូវបានដាក់ចេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top