ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនលើស៩ម៉ឺនាក់ ខណៈអ្នកឆ្លងលើសពី ២,៥លាននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ប្រេស៊ីល មានអ្នកឆ្លងវីរុសកូរ៉ូណា ហើយគិតត្រឹមថ្ងៃពុធ មានអ្នកស្លាប់រហូតដល់ជាង៩០.០០០នាក់ និងមានអ្នកឆ្លងជំងឺនេះ រហូតដល់ជាង២,៥លាននាក់ និងមានអ្នកឆ្លងថ្មីក្នុង១ថ្ងៃគត់ជិត៧០.០០០នាក់ និងមានអ្នកជំងឺបន្ថែមទៀត ចំនួន១.៥៩៥នាក់ បានស្លាប់ដោយសារវីរុសនេះ ដោយបានកើនឡើងដល់៩០.១៣៤នាក់ ។

យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃមុន ការធ្វើតេស្តរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន៦៩.០៧៤នាក់ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុបកើនឡើង ដល់២.៥៥២.២៦៥

មានអ្នកស្លាប់ផ្សេងទៀត ចំនួន៣.៦៨៤នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ប៉ុន្តែមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top