បរទេស៖ ការផ្ទុះមួយបានកើតឡើង នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Koriyama ខេត្ត Fukushima ប្រហែលម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក។ បើតាមទូរទស្សន៍ NHK បានរាយការណ៍ថា បុគ្គលិកនិងអតិថិជន ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ NHK បានដកស្រង់សម្តីមន្រ្តីនាយកដ្ឋានប៉ូលីសនិងពន្លត់អគ្គីភ័យនៃខេត្ត Fukushima ថា យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់និង ១៧ នាក់បានរងរបួសនៅក្នុងការផ្ទុះមួយក្នុងភោជនីយដ្ឋាននៅក្នុងទីក្រុង Koriyama ក្រោយមក សេចក្តីរាយការណ៍បឋមថា មានមនុស្សស្លាប់ចំនួន ១១ នាក់។
មនុស្សពីរនាក់ ត្រូវបានគេរាយការណ៍ថា មិនអាចដើរបានហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យរួមជាមួយ អ្នកផ្សេងទៀតដែលរងរបួស។ គេមិនទាន់ដឹងពីស្ថានភាព របស់ពួកគេនៅឡើយទេ ។
ការផ្ទុះនេះបានបំផ្លាញអគារ បំផ្លាញរចនាសម្ព័ន្ធជិតខាងផងដែរ ។ មន្រ្តីធនាគារ Bank Toho ដែលមានមូលដ្ឋាននៅក្បែរកន្លែង កើតហេតុបានរាយការណ៍ថា បុគ្គលិកនិងអតិថិជនពីរនាក់ ដែលកំពុងប្រើកាត ATM នៅហាងបានរងរបួសផងដែរ។
មូលហេតុនៅពីក្រោយការផ្ទុះនេះ មិនទាន់ត្រូវបានគេដឹង នៅឡើយទេ ដោយមានការលើកឡើងថា វាអាចកើតឡើងដោយសារតែការលេចធ្លាយ ឧស្ម័ននៅក្នុងភោជនីយដ្ឋាន ដែលបុគ្គលិកនិងអតិថិជន ត្រូវបានជម្លៀសចេញ៕
ប្រែសម្រួលៈ ណៃ តុលា