ព័ត៌មានអន្តរជាតិ

ចិន-បារាំង គួរបង្កើន ទំនាក់ទំនងយុទ្ធសាស្រ្ត នៅចំពោះមុខអស្ថិរភាព និងភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក

ប៉េកាំង ៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងបារាំងគួរតែពង្រឹង ការប្រាស្រ័យទាក់ទង និងការសម្របសម្រួល ជាយុទ្ធសាស្ត្រ ដើម្បីប្រឈមនឹងអស្ថិរភាព និងភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក ដើម្បីចូលរួមគ្នាក្នុងការការពារពហុភាគី និយមនិងប្រឆាំងការសម្លុត ឯកតោភាគី ដើម្បីផលប្រយោជន៍សន្តិភាព និងស្ថិរភាពពិភពលោក ។

លោកវ៉ាង យី បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេស បារាំងលោក ហ្សង់ – អ៊ីលឡេឌៀន ខណៈដែលកត់សម្គាល់ថា ភាគីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រចិន – បារាំង លើកទី ២០ និងកិច្ចពិភាក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្រិតខ្ពស់ចិន – បារាំងលើកទី៧ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរ និងអន្តរកម្មរវាងប្រមុខរដ្ឋទាំងពីរនៅឆ្នាំនេះ ។

លោកបានកត់សម្គាល់ថា ភាគីទាំងពីរគួរ តែប្រើប្រាស់ឱ្យបានពេញលេញនូវ “ ផ្លូវល្បឿនលឿន” ដើម្បីជំរុញការបន្តការងារ និងផលិតកម្មព្រមទាំងបង្កើត លក្ខខណ្ឌល្អសម្រាប់ការបន្តការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ៕

To Top