សេអ៊ូល៖ បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ដែលជាប្រភេទមីស៊ីល ប្រឆាំងនាវា កាលពីដើមខែកក្កដា ជាផ្នែកមួយនៃសមយុទ្ធរដូវក្តៅ ជាប្រចាំរបស់ខ្លួន។
ជាមួយគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សំដី មន្រ្តីយោធាកូរ៉េខាងត្បូង អោយដឹងថា មីស៊ីលដែលបាញ់ចេញពីនាវា ប្រឆាំងនឹងនាវាផ្សេងទៀត បានបាញ់ចេញពីនាវារបស់កូរ៉េខាងជើង នៅសមុទ្រជប៉ុន កាលពីថ្ងៃទី ៦ ខែកក្កដា ហើយវាអាចរត់ បានចម្ងាយតិចជាង ១០០ គីឡូម៉ែត្រ (៦២ ម៉ាយល៍) ។
ប្រភេទពិតប្រាកដនៃគ្រាប់មីស៊ីលនេះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមីស៊ីលនេះ ត្រូវបានគេរាយការណ៍ថា បានសាកល្បងដោយ ក្រុងព្យុងយ៉ាងមុនថ្ងៃទី ៦ ខែកក្កដា។
អ្នកនាំពាក្យអគ្គសេនាធិការចម្រុះ លោកវរសេនីយ៍ Kim Jun-rak ត្រូវបានសារព័ត៌មាន យ៉ុនហាប់ ស្រង់សម្តីថា យើងឃើញថា នេះជាផ្នែកមួយ នៃសមយុទ្ធសមុទ្រធម្មតា របស់កូរ៉េខាងជើង … យើងកំពុងតាមដានយ៉ាងដិតដល់ នូវចលនាយោធារបស់កូរ៉េខាងជើង និងរក្សាជំហរត្រៀមខ្លួនជាស្រេច” ។
នេះជាលើកទី ១ ហើយដែលកូរ៉េខាងជើង សាកល្បងមីស៊ីលប្រឆាំងនាវា កាលពីខែកុម្ភៈឆ្នាំ ២០១៥ ។ ការបាញ់សាកល្បងមីស៊ីលលើកមុន ត្រូវបានធ្វើឡើងដោយទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ១៤ ខែមេសា នៅពេលដែលមីស៊ីល ចម្ងាយជិតជាច្រើនគ្រាប់ បាញ់ចេញពីនាវាចម្បាំង ត្រូវបានបាញ់ចូលសមុទ្រជប៉ុន៕ ប្រែសម្រួលៈ ណៃ តុលា