វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រេសិតសហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាក្នុងការចែករំលែកតម្លៃការពារជាតិជាមួយ ប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំងជាអ្នកសម្របសម្រួល សម្រាប់តំបន់អាក់ទិក។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថាលោក James DeHart នឹងដឹកនាំ និងសម្របសម្រួលការបង្កើតគោលនយោបាយ និងការចូលរួមផ្នែកការទូត ស្តីពីបញ្ហាដែលទាក់ទងនឹងតំបន់អាក់ទិក ដើម្បីជំរុញផលប្រយោជន៍ របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលទាក់ទងទៅនឹងសុវត្ថិភាព និងសន្តិសុខ។
យោងតាមការចេញផ្សាយនេះលោក នឹងធ្វើជាទីប្រឹក្សាសំខាន់ របស់រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងលោក Stephen Biegun អនុប្រធានរបស់លោក៕ដោយ ឈូក បូរ៉ា
