ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ចិន គ្រោងបើកកិច្ច ពិភាក្សាកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ខណៈក្រុងវ៉ាស៊ីនតោន និងប៉េកាំង កំពុងតានតឹង

សេអ៊ូល៖ កូរ៉េខាងត្បូង និងចិន នឹងបើកកិច្ចពិភាក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់អនុរដ្ឋមន្រ្តីប្រចាំឆ្នាំ នៅទីក្រុងឈីងតាវ ប្រទេសចិននៅចុងសប្តាហ៍នេះ ចំពេលភាពតានតឹងកំពុងកើនឡើង រវាងសហរដ្ឋអាមេរិក និងចិន ស្តីពីសន្តិសុខនិងពាណិជ្ជកម្ម។

លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ច នឹងដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូង ជួបជាមួយភាគីចិន ដឹកនាំដោយលោក Li Chenggang ឧបការីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចរួមគ្នាលើកទី ២៤ ដែលបានគ្រោងធ្វើនៅ ថ្ងៃសៅរ៍សប្ដាហ៍នេះ។

កិច្ចចរចានេះធ្វើឡើងចំពេលដែលការ ទាស់ទែងគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានកើនឡើងដោយសហរដ្ឋអាមេរិក អំពាវនាវឱ្យសម្ព័ន្ធមិត្តចូលរួមក្នុងយុទ្ធនាការប្រឆាំងចិន។

នៅក្នុងនោះដែរ ទីក្រុងសេអ៊ូលបាន និងកំពុងធ្វើការគូសបញ្ជាក់ពីជំហររបស់ខ្លួន រវាងមហាអំណាចទាំងពីរ ដើម្បីរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសទាំងពីរ៕ ដោយ ឈូក បូរ៉ា

To Top