ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល សហព័ន្ធបានបង្ហាញទិន្នន័យ ចុងក្រោយថា ឥណ្ឌា បានកត់ត្រា ដែលមានអ្នកឆ្លង ជំងឺកើនឡើងខ្ពស់បំផុត តែក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ ដល់ទៅ ៥៧.១១៨នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនដល់ ១.៦៩៥.៩៨៨នាក់ ។
នេះជាថ្ងៃទី៣ហើយ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើង លើសពី៥០.០០០នាក់ ។
ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៧៦៤នាក់ បានស្លាប់ ដោយសារជំងឺកូវីដ១៩ ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនដល់៣៦.៥១១នាក់ ។
មានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៥៦៥.១០៣នាក់ នៅក្នុងប្រទេសនេះ និងមានពលរដ្ឋចំនួន ១.០៩៤.៣៧៤នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា