ប៉េកាំង ៖ អ្នកឯកទេស នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ទោះបីចង្កោមដំបូង នៃជំងឺរលាកសួត atypical ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុង Wuhan ប្រទេសចិនក៏ដោយ ក៏វាមិនមានន័យថា នោះជាកន្លែងដែលជំងឺ COVID-19 ឆ្លងពីសត្វទៅមនុស្សដែរ ។
វេជ្ជបណ្ឌិតលោក ម៉ៃឃើល រ៉ៃន នាយកប្រតិបត្តិ នៃកម្មវិធីបន្ទាន់ផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទ សង្ខេបជំងឺកូវីដ-១៩ កាលពីថ្ងៃច័ន្ទថា“ ការសិក្សាពីការរីករាលដាល នៃរោគរាតត្បាតនាពេលបច្ចុប្បន្ន គួរតែត្រូវបានគេយកចិត្តទុកដាក់ ដើម្បីយល់ច្បាស់ ពីទំនាក់ទំនងរវាងករណីទាំងនេះ ។
លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការចាប់ផ្តើមការសិក្សា លើចង្កោមមនុស្ស ដែលត្រូវបានគេរាយការណ៍ ជាលើកដំបូងដើម្បីរកមើលជាប្រព័ន្ធនូវ“ សញ្ញាដំបូងដែលរបាំង ការពារមនុស្ស-សត្វ ត្រូវបានឆ្លងកាត់” មុនពេលផ្លាស់ប្តូរ ទៅការសិក្សាផ្នែកខាងសត្វ៕
ដោយ ឈូក បូរ៉ា