Covid-19

ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស ១១ម៉ឺននាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មីជិត ២ពាន់នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដោយ មានអ្នកឆ្លងថ្មីចំនួន ១.៩២២នាក ដែលនាំឲ្យតួលេខសរុបកើនឡើងដល់ ១១៥.០៥៦នាក់ និងមានអ្នកស្លាប់ដោយជំងឺនេះពី ៨៦នាក់ដល់ ៥.៣៨៨នាក់ ។

ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១.៨១៣នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យអ្នកជាសះស្បើយ ពីជំងឺបានកើនឡើងដល់ ៧២.០៥០នាក់ ។

គួរបញ្ជាក់ថា វីរុសបង្កជំងឺបានឆ្លងរាលដាល ដល់ខេត្តចំនួន៣៤ ។

ក្នុងអំឡុងពេល ២៤ម៉ោង ខេត្តជ្វាខាងកើត មានអ្នកជាសះស្បើយថ្មីចំនួន ៤៣០នាក់ ហ្សាការតាមានចំនួន ៤១០នាក់ ខេត្ត កាលីម៉ង់តានខាងត្បូងចំនួន ១១៩នាក់ និងខេត្ត ស៊ុលឡាវ៉េហ្ស៊ីខាងត្បូងចំនួន ១១៧នាក់ និងខេត្តជ្វាខាងលិចមានចំនួន ៩៤នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top