Covid-19

ត្រាំនិយាយថា កូវីដ១៩ នៅអាមេរិក ស្ថិតក្រោមការគ្រប់គ្រងហើយ ទោះបីជាចំនួនស្លាប់ នៅតែកើនឡើងក្តី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញមកប្រកាសអះអាងថា អាមេរិកបាននឹងកំពុងគ្រប់គ្រង ស្ថានភាពកូវីដ១៩ បានយ៉ាងល្អនៅពេលនេះ ទោះបីជាការពិតជាក់ស្តែងតួលេខ អ្នកបាត់បង់ជីវិតនៅតែកើនឡើងក្តី។

នៅក្នុងកិច្ចសំភាសមួយជាមួយ នឹងវេបសាយសារព័ត៌មាន AXIOS លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលរបស់លោក បានបន្តធ្វើការងារបានយ៉ាងល្អ ដើម្បីដោះស្រាយកូវីដ១៩ នៅទូទាំងប្រទេសហើយ លោកបានបន្តថា នឹងជម្រុញឲ្យសាលារៀនទាំងអស់ ចាប់ផ្តើមដំណើរការឡើងវិញ ទោះបីជាគ្រប់គ្នាបានដឹងហើយថា ពលរដ្ឋអាមេរិកបាត់បង់ជីវិត បានកើនដល់ ១៥៥០០០នាក់ហើយក្តី ។

លោកប្រធានាធិបតី បាននិយាយបែបនេះថា ពិតណាស់ពួកគេបានបន្តបាត់បង់ជីវិត ជារៀងរាល់ថ្ងៃប៉ុន្តែនេះមិនមានន័យថា រដ្ឋាភិបាលមិនបានធ្វើការងារ អ្វីទាំងអស់នោះទេ ដើម្បីដាក់វាឲ្យស្ថិតនៅក្នុងការ គ្រប់គ្រងដូចបច្ចុប្បន្នជាពិសេស គឺការធ្វើតេស្តកាន់តែច្រើន ឡើងជាប្រចាំថ្ងៃ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top