បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ នឹងរៀបចំពិធីទទួល ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នៅសេតវិមាន នាថ្ងៃទី២០ ខែសីហាខាងមុខនេះ ។
យោងតាមប្រភពព័ត៌មានមួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រសប្ដាហ៍នេះ សេតវិមានបាននិយាយប្រាប់ថា មេដឹកនាំទាំងពីរ នឹងជួបពិភាក្សាគ្នាពីភាពលំបាក ដែលបង្កឡើងដោយការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ក៏ដូចជាបញ្ហាសន្តិសុខ ថាមពល និងបញ្ហាសេដ្ឋកិច្ច។
គួរបញ្ជាក់ថា លោក Mustafa al-Kadhimi បានឡើងកាន់តំណែងកាលពីខែមេសា ក្លាយជាប្រមុខរដ្ឋទី៣របស់ប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល១០សប្ដាហ៍ ដែលបានធ្វើឡើងក្រោយមានការតវ៉ាជាច្រើនខែ នៅក្នុងប្រទេសដែលទន់ខ្សោយដោយសារទណ្ឌកម្មជាច្រើនទសវត្ស សង្គ្រាម អំពើពុករលួយ និងបញ្ហាសេដ្ឋកិច្ច៕
ប្រែសម្រួល៖ប៉ាង កុង