បរទេស៖មេដឹកនាំរដ្ឋាភិបាលពិភពលោកនានា តាមសេចក្តីរាយការណ៍ បានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌មានទំហំទឹកប្រាក់ជិត ៣០០លានដុល្លារ ដោយរួមមាន១៧ដុល្លារពីសហរដ្ឋអាមេរិក ប្រគល់ឲ្យដោយផ្ទាល់ដល់ប្រជាជនលីបង់ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំក្នុងទីក្រុងបេរូត សម្លាប់មនុស្ស១៥០នាក់ និងរបួស៦.០០០នាក់។
ចំណាត់ការផ្តល់ជំនួយធ្វើឡើងដោយមេដឹកនាំពិភពលោក ដឹកនាំដោយបារាំងនិងសហរដ្ឋអាមរិកនេះ គឺត្រូវបានធ្វើឡើងស្របពេលមានការតវ៉ាថ្ងៃទី២ ប្រឆាំងនឹងរដ្ឋាភិបាល។ មន្ត្រីរដ្ឋាភិបាល៤រូប បានលាឈប់ពីតំណែងកាលពីថ្ងៃអាទិត្យ ដែលរួមមានទាំងរដ្ឋមន្ត្រីព័ត៌មាន លោកស្រី Manal Abdel Samad និងរដ្ឋមន្ត្រីបរិស្ថាន លោក Damianos Kattar។
គួរបញ្ជាក់ថា មេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងតំណាងមកពីស្ថាប័នអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំតាមវីដេអូខល ពិភាក្សាគ្នាអំពីជំនួយផ្តល់ឲ្យតាលីបង់។ ប្រធានាធិបតីបារំាង លោក Emmanuel Macron ដែលធ្វើដំណើរទស្សនកិច្ចទីក្រុងបេរូត កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា នៅក្នុងពេលនោះ លោកចង់ឲ្យជំនួយត្រូវបានប្រគល់ឲ្យដោយផ្ទាល់ ដល់ប្រជាជនលីបង់ និងមិនឲ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃអំពើពុករលួយ៕ ប្រែសម្រួល៖ប៉ាង កុង