Covid-19

រដ្ឋមន្រ្តីសុខាភិបាលអាមេរិក បង្ហាញការសង្ស័យពីការ អភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រុស្ស៊ី ថាខ្វះទិន្ន័យសាកល្បង

តៃប៉ិ៖ រដ្ឋមន្រ្តីសុខាភិបាល របស់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ ខែសីហា បានបង្ហាញការសង្ស័យ អំពីការអះអាងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាពដំបូង បង្អស់របស់ពិភពលោក ដោយចង្អុលបង្ហាញពីកង្វះទិន្នន័យ ពីការសាកល្បងដំបូងរបស់ខ្លួន។

ទីក្រុងម៉ូស្គូបានឲ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនបានផ្តល់នូវ“ ភាពស៊ាំប្រកបដោយចីរភាព” ប្រឆាំងនឹងវីរុស ប៉ុន្តែអ្នកវិទ្យាសាស្ត្រលោកខាងលិច បានលើកឡើងពីការព្រួយបារម្ភ អំពីល្បឿនការអភិវឌ្ឍនៃ ការព្យាបាលរបស់រុស្ស៊ី ដោយបង្ហាញថា អ្នកស្រាវជ្រាវកំពុងខ្វះទិន្ន័យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិក Alex Azar បានបន្ទរកង្វល់ទាំងនោះកាលពីថ្ងៃពុធ ខណៈដែលលោកបានបញ្ចប់ ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់កោះតៃវ៉ាន់។

លោកបានប្រាប់អ្នកយកព័ត៌មាន អំឡុងសន្និសីទកាសែតថា “វាសំខាន់ណាស់ដែលយើង ផ្តល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពហើយ ទិន្នន័យមានតម្លាភាព នេះមិនមែនជាការ ប្រកួតប្រជែងដំបូងនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top