តូក្យូ៖ ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរ ដែលត្រូវបានអនុវត្ត ដើម្បីឆ្លើយតបទៅនឹង ការឆ្លងរាតត្បាតវីរុសឆ្លង ពីខែកញ្ញា ដោយផ្តោតលើអ្នកជំនួញ និងជនបរទេសក្នុងលក្ខខណ្ឌ ដែលពួកគេចាត់វិធានការ ដើម្បីការពារការឆ្លង។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានប្រាប់អ្នកសារព័ត៌មាន តាមអ៊ីនធឺណិត បន្ទាប់ពីបានឈានដល់ កិច្ចព្រមព្រៀងជាមួយ សមភាគីសិង្ហបុរីលោក Vivian Balakrishnan ក្នុងកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសអាស៊ីអាគ្នេយ៍ថា “យើងនឹងត្រូវការបញ្ជាក់ ព័ត៌មានលម្អិតតូចៗមុនពេល ចាប់ផ្តើមដំណើរទស្សនកិច្ច ទៅវិញទៅមក” ។
អ្នកការទូតទាំងពីរ ក៏បានពិភាក្សាពីភាពតានតឹង ជុំវិញហុងកុងផងដែរ ដោយលើកឡើងពីការចាប់ខ្លួន នៅសប្តាហ៍នេះលើសកម្មជន ប្រជាធិបតេយ្យ ជិត ១០នាក់ក្រោមច្បាប់ សន្តិសុខជាតិថ្មីបានឲ្យដឹងថា“ ប្រទេសជប៉ុនកំពុងព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពថ្មីៗនៅហុងកុង” ៕
ដោយ ឈូក បូរ៉ា