Covid-19

វៀតណាម៖ អ្នកស្លាប់ដោយសារ មេរោគកូវីដ១៩ កើនដល់ ២១នាក់

បរទេស៖ ស្ត្រីអាយុ ៦១ឆ្នាំម្នាក់ បានក្លាយជាអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ ទី២១ នៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃសុក្រ ហើយមនុស្ស៦នាក់ទៀត ត្រូវបានគេធ្វើ រោគវិនិច្ឆ័យ ថាមានជំងឺនេះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរូបនេះជាអ្នកស្រុកHoa Vang នៅទីក្រុងដាណាង ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ន។ ស្រ្តីខាងលើបានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពីមេរោគកូវីដ១៩, ការខូចសរីរាង្គជាច្រើនដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺលើសឈាមនិងធាត់។

សូមជម្រាបផងដែរថា មនុស្សទាំង ២១ នាក់ដែលបានស្លាប់ហើយពួកគេទាំងអស់ចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា បានទទួលរងពីជំងឺរ៉ាំរ៉ៃផ្សេងៗជាមួយនឹងការខ្សោយតំរងនោមគឺជារឿងធម្មតាបំផុត។ អ្នកស្លាប់ទាំងនោះ គឺមានក្មេងជាងគេមានអាយុ ៣៣ ឆ្នាំនិងចាស់ជាងគេគឺ ៨៦ ឆ្នាំ។

ចំណែកក្នុងចំណោមមនុស្ស៦នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន Covid-19 នៅថ្ងៃសុក្រនេះ មាន៣នាក់ នៅខេត្តភាគខាងជើងហៃដុង និងថៃប៊ិញ ហើយនៅសល់នៅខេត្តក្វាងណាម នៅជាប់នឹងដាណាង៕

ប្រែសម្រួលៈ ណៃ តុលា

To Top