Covid-19

កូរ៉េខាងជើង ដកបម្រាមគោចរ នៅទីក្រុងព្រំដែនវិញ ក្រោយករណីសង្ស័យ ឆ្លងជម្ងឺកូវីដ១៩ គ្មានភាពច្បាស់លាស់

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានដកបម្រាមគោចររយៈពេល៣សប្ដាហ៍ នៅក្នុងទីក្រុង Kaesong និងតំបន់នៅក្បែរៗនោះ ក្រោយបុរសម្នាក់ ដែលរត់ទៅ ប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់ មកទីក្រុងតាមព្រំដែននោះ កាលពីខែមុន បង្ហាញពីរោគសញ្ញានៃជម្ងឺកូវីដ១៩។

កាសែតកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានសម្រេចចិត្តដកបម្រាមគោចរនេះ នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ ដែលជួបជុំគ្នាពិភាក្សាអំពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការផ្ទុះឆ្លងមេរោគកូរ៉ូណា ក៏ដូចជាការឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់។

ទន្ទឹមគ្នានឹងការបន្ធូរបន្ថយ បម្រាមគោចរ នៅក្នុងប្រទេសនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានមានប្រសាសន៍ថា ការគ្រប់គ្រងព្រំដែន គឺឺតែនៅមានភាពតឹងរឹង និងបានបញ្ជា សហគមន៍មិនឲ្យទទួលយក ជំនួយពីខាងក្រៅណាមួយ ទាក់ទងនឹងគ្រោះទឹកជំនន់កើតឡើង ដោយសារភ្លៀងធ្លាក់ ជាច្រើនសប្ដាហ៍នោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top