បរទេស៖ ស្ត្រីអាយុ ៨២ ឆ្នាំម្នាក់បានឆ្លងវីរុសកូវីដ១៩ ហើយបានទទួលមរណភាព កាលពីព្រឹកថ្ងៃអាទិត្យ ដោយបាននាំឱ្យ ចំនួនអ្នកស្លាប់ ដោយសារមេរោគនេះ របស់វៀតណាម កើនឡើងដល់ ២៤ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ក្រសួងសុខាភិបាលវៀតណាមថា “ អ្នកជំងឺទី៥៧៥ ” ដែលជាអ្នករស់នៅ ក្នុងស្រុកថាញខេ នៃក្រុងដាណាង បានស្លាប់ដោយសារ ជំងឺរលាកសួត ដោយសារជំងឺកូវីដ១៩ និងបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។
កាលពីថ្ងៃទី ៩ ខែកក្កដា ស្រ្តីខាងលើ បានបង្ហាញ អាការៈវិលមុខ និងក្អួត ហើយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដាណាង ដែលបច្ចុប្បន្ន ជាកន្លែងផ្ទុះមេរោគកូវីដ ១៩ ។
សូមជម្រាបថា អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ទាំង ២៤ នាក់ នៅប្រទេសវៀតណាម គឺជាអ្នកជំងឺ ដែលមានជំងឺរ៉ាំរ៉ៃផ្សេងៗ ជាមួយនឹងការខ្សោយ តំរងនោម គឺជារឿងធម្មតាបំផុត។ អ្នកស្លាប់ ដែលក្មេងជាងគេ មានអាយុ ៣៣ ឆ្នាំ និងចាស់ជាងគេគឺ ៨៧ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា