ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានបង្ហាញរូបថតដ៏កម្រ នៃការប្រយុទ្ធប្រឆាំង នឹងកងទ័ពជប៉ុន នៅសម័យម៉ាន់ជូរី ក្នុងសង្គ្រាមលោកលើកទី ២ ក្នុងឆ្នាំ១៩៤៥ ដែលបង្ហាញ ពីការចូលរួម របស់ទីក្រុងម៉ូស្គូ ក្នុងការរំដោះកូរ៉េ ពីការគ្រប់គ្រង របស់អាណានិគម របស់ជប៉ុន។
ស្ថានទូតរុស្ស៊ីនៅទីក្រុងសេអ៊ូល បានចេញផ្សាយរូបថតនេះ ទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ មួយថ្ងៃមុនពេលកូរ៉េខាងត្បូង ប្រារព្ធខួបលើកទី៧៥ នៃការរំដោះខ្លួនពីអាណានិគម របស់ជប៉ុន នៅឆ្នាំ១៩១០-៤៥ នៃឧបទ្វីបកូរ៉េ។
ជម្លោះរវាងប្រទេសទាំងពីរ ឆ្ពោះទៅចុងបញ្ចប់ នៃសង្គ្រាមលោកដ៏សាហាវ បានបញ្ឈប់ការគ្រប់គ្រង របស់ជប៉ុន នៅម៉ាន់ជូរីផ្នែកខ្លះ នៃម៉ុងហ្គោលី និងកូរ៉េ និងតំបន់ផ្សេងទៀត ហើយនាំឱ្យមាន ការចុះចាញ់របស់តូក្យូ។
ស្ថានទូតបានឲ្យដឹងថា“ ចាត់វិធានការដោះស្រាយ ដោយថ្នាក់ដឹកនាំសូវៀត និងអាជ្ញាធរយោធា ដែលបានចូលរួមចំណែក ក្នុងការរំដោះឧបទ្វីបកូរ៉េ និងផ្នែកធំនៃទឹកដីចិន ពីយោធាជប៉ុន”៕
ដោយ៖ឈូក បូរ៉ា