ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ត្រៀមកម្លាំង​ ៤អង្គភាព នៅក្នុងការប្រមូលផ្តុំ​ នៅថ្ងៃអាទិត្យ នៅវិមាន ប្រជាធិបតេយ្យ

បរទេស៖ ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃសៅរ៍ថា អង្គភាពប៉ូលីសចំនួន ៤ នៅទីក្រុងបាងកក នឹងត្រូវបញ្ជូន ទៅរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ នៅឯបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលគ្រោងធ្វើនៅ រសៀលថ្ងៃអាទិត្យ នៅវិមានប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការិយាល័យប៉ូលីសក្រុង (MPB)បានរៀបចំដំបូង សម្រាប់អង្គភាព ប៉ូលីសចំនួន ៤ ដែលមានគ្នាចំនួនសរុប ៦០០ នាក់ ដើម្បីមានវត្តមាន នៅឯកន្លែងប្រមូលផ្តុំនោះ។ លោកឧត្តមសេនីយ៍ទោ Somprasong Yenthuam ស្នងការរងនៃ MPB បាននិយាយថា ប៉ូលីសចរាចរណ៍ ក៏នឹងត្រូវបញ្ជូនផងដែរ ដើម្បីសម្រួលដល់ចលនា នៅក្នុងតំបន់។

ប៉ូលីសមកពីអង្គភាពល្បាត ១៩១ នឹងត្រូវឈរជើង នៅគ្រប់តំបន់និងផ្លូវប្រសព្វ ដើម្បីតាមដានការវិវឌ្ឍន៍និងការពារ“ ភាគីទីបី” ពីការញុះញង់ឱ្យមានឧប្បត្តិហេតុ ដែលមិនអាចកើតឡើងបាន។

សូមជម្រាបថា ក្រុមគាំទ្ររាជានិយម បានប្រែក្លាយសំលេងកាន់តែខ្លាំងឡើង នៅក្នុងការមិនពេញចិត្តរបស់ពួកគេ ចំពោះការអត្ថាធិប្បាយ ដែលធ្វើឡើង ដោយមេដឹកនាំ និស្សិតមួយចំនួន អំពីស្ថាប័នជាន់ខ្ពស់។ ជាមួយគ្នានេះដែរ អាជ្ញាធរបានសម្តែងការព្រួយបារម្ភ អំពីលទ្ធភាព នៃការប្រឈមមុខដាក់គ្នា នៅក្នុងព្រឹត្តិការណ៍សាធារណៈ នៃការប្រមូលផ្តុំនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top