UDON THANI៖ បុរសជនជាតិឡាវម្នាក់ បានស្លាប់ដោយមិនដឹងមូលហេតុកាលពីថ្ងៃអង្គារ ខណៈពេលទៅលេងកូនស្រី របស់គាត់នៅស្រុកណុងហាន ប្រទេសថៃ ដែលការស្លាប់នេះ បានជំរុញឱ្យមានការស៊ើបអង្កេតថា តើគាត់មានមេរោគកូវីដ១៩ ហើយបានចូលក្នុងប្រទេសដោយខុសច្បាប់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសជនជាតិឡាវដែលស្លាប់ មានឈ្មោះ Khampoun Phimphadee អាយុ ៦១ ឆ្នាំនិងប្រពន្ធរបស់គាត់ដែលមិនត្រូវបាន គេប្រាប់ឈ្មោះបានមកដល់ Ban Nong Nong ក្នុងស្រុក Nong Han ប្រហែល ២ សប្តាហ៍មុន ដើម្បីមកលេងកូនស្រីរបស់ពួកគេឈ្មោះ Dido អាយុ ៣០ ឆ្នាំដែលបានរស់នៅទីនោះជាមួយប្តីជនជាតិថៃ និងមានកូនពីរនាក់ ។
អ្នកស្រី Dido បាននិយាយថា ឪពុកនិងម្តាយរបស់គាត់ បានធ្វើដំណើរពីទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ហើយឆ្លងទន្លេមេគង្គ។ ពួកគេបានចុះចតនៅឯស្រុក Phon Phisai ខេត្តណងខៃ ហើយបានជួលយានយន្តដើម្បីធ្វើដំណើរ ទៅកាន់ក្រុងណុនឡាត់។
នៅឯណងឡាត់ អ្នកទាំងពីរស្នាក់នៅ ក្នុងផ្ទះមួយដែលរបស់សាច់ញាតិរបស់ប្តីគាត់ នៅកណ្តាលវាលស្រែ។ ពីរបីថ្ងៃមុន នាងបានកត់សម្គាល់ឃើញថា ឪពុកនាងហាក់ដូចជាមិនស្រួលខ្លួន ហើយក្អក។ ប្រហែលជាម៉ោង ៩ ព្រឹកថ្ងៃអង្គារ នាងនិងម្តាយរបស់នាងបានត្រឡប់មកពីធ្វើបុណ្យនៅឯវត្តមួយ ហើយត្រូវបានអ្នកជិតខាងប្រាប់ថា ឪពុករបស់ខ្លួនបានស្លាប់ហើយ៕
ប្រែសម្រួលៈ ណៃ តុលា